ភ្នំពេញ៖
ជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា៥ទៅ៦នាក់បានធ្វេីសកម្មភាព ឆ្កឹះសោរផ្ទះដែលមានបន្ទប់ជួលនៅជាន់ខាងលេី លួចយកម៉ូតូម្ដងមួយៗ អស់ចំនួន៤គ្រឿង ទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះឡេីយ ។
ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាតឈានចូល ថ្ងៃទី ២០ខែ ឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ បេតុង ក្រោយវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៍មាន ពីម្ចាស់ផ្ទះ បានពីកាម៉េរ៉ាសុវត្ថិភាព បានឲ្យដឹងថា នៅមុនពេល កេីតហេតុ ម៉ោងប្រហែល១២ជាងរំលងអធ្រាត ពួកគាត់បានគេងលង់លក់យ៉ាងស្កប់ស្កល់ ដោយសារតែអស់កម្លាំងពីថ្ងៃធ្វេីការរៀងខ្លួនៗ គាប់ជួនមានជនសង្ស័យមួយក្រុម មានគ្នា ប្រមាណជា ៥ទៅ៦នាក់ បានចូលទៅឆ្កឹះសោរទ្វារផ្ទះ ដែលមានបន្ទប់ជួលនៅជាន់ខាងលេី រីឯម៉ូតូទុកនៅខាងក្រោម បន្ទាប់មកជនសង្ស័យបានលួចកាច់កម៉ូតូម្ដងមួយម្ដងមួយ បាន ចំនួន ៤គ្រឿង យកទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ច មូលដ្ឋានបន្តិច សោះឡេីយ ។
លុះដល់វេលាទៀបភ្លឺ ទេីបបានដឹងថា បាត់ម៉ូតូ ក៏ផ្អេីលឆោឡោ រត់ទៅរកដាក់ពាក្យបណ្ដឹង នៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ។
ប្រភពបានបន្តថា ម្ចាស់ផ្ទះរងគ្រោះខាងលេី ទទូចសុំឲ្យសមត្ថកិច្ច បេីកការស្រាវជ្រាវ និង កំណត់មុខសញ្ញាចាប់យកជនសង្ស័យខាងលេីនេះមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ឲ្យខាងតែ បាន ។ ព្រោះករណីខាងលេីនេះមិនមែន មានតែម្ដងនោះទេ កេីតហេតុច្រេីនដង ច្រេីនសារ មកហេីយ ដូចនេះប្រជាពលរដ្ឋ នៅក្នុងភូមិ ទន្ទឹងរង់ចាំមេីលថាតេី លោកមេប៉ុស្តិ៍ស្ទឹង មានជ័យទី១ មានទាំងកាម៉េរ៉ា សុវត្ថិភាព មានទាំងភិនភាគ គាត់អាចបំបែក សំណុំរឿង ខាងលេីនេះបានដែរ រឺ ទេ ដេីម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ៕