យោងតាមប្រភពព័ត៌មានពីយោធាប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី8 ខែឧសភានេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដោយគ្រាប់មីស៊ីលត្រូវបានបាញ់ចេញពីទីក្រុង វ៉ុនសាន (Wonsan) របស់ប្រទេសកូរ៉េខាងជើង នៅម៉ោងប្រមាណ 8 ព្រឹក។ គួរបញ្ជាក់ផងដែរថា កម្មវិធីគ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងដែលបំពាក់អាវុធនុយក្លេអ៊ែរ ត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងព្យុងយ៉ាង បានបន្តឆ្ពោះទៅមុខក្នុងការអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីលគ្រប់ប្រភេទរបស់ខ្លួន។