ភ្លៀងធ្លាក់ខ្លាំងបង្កជាការរអិលបាក់ដី សម្លាប់ជិវិតមនុស្សម្នាក់នៅភាគពាយ័ព្យប្រទេសកូឡុំប៊ី ព្រមទាំងបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារក្រុង អ៊ីតាហ្គុយ (Itagui) របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃច័ន្ទ ទី5 ខែឧសភា ដោយជំរុញឲ្យអាជ្ញាធរ ប្រកាសពីស្ថានភាពមហន្តរាយជាសាធារណៈ ព្រមទាំងបានរាយការណ៍ថា យ៉ាងហោចណាស់ 35 គ្រួសារ ត្រូវបានរងផលប៉ះពាល់។