ជឿជាក់ថា ទស្សនិកជនដែលនិយមទស្សនាភាពយន្តហុងកុងនៅអំឡុងឆ្នាំ ២០០០ ប្រាកដជាស្គាល់ Daniel Wu ច្បាស់ជាក់ជាពុំខាន។

បើគិតមកដល់ពេលបច្ចុប្បន្ននេះ តារាប្រុសខាងលើមានវ័យចូលក្បាលលេខ ៥ ហើយ ប៉ុន្តែ Daniel នៅតែមានទឹកមុខស្រស់ស្រាយ រូបរាងដ៏ស្រស់សង្ហា ស្នាមញញឹមដ៏ទាក់ទាញ និងមានមន្តស្នេហ៍ដដែល មិនរុះរោយទៅតាមពេលវេលានោះទេ។

យ៉ាងណាមិញថ្មីៗនេះ តារាប្រុសខាងរូបនេះត្រូវបានគេប្រទះឃើញនៅលើផ្លូវ អាន់ហ្វូ ក្នុងទីក្រុងសៀងហៃ ជាមួយសភាពរូបរាងពាក់ម៉ាស់ ដៃកាន់កាំមេរ៉ា ស្ទើរតែធ្វើឱ្យអ្នកគាំទ្ររបស់លោកចំណាំសឹងតែមិនបានតែម្តង។

ដោយឡែក យោងតាមរយៈសារព័ត៌មានបានចេញផ្សាយច្បាស់ៗថា Daniel នឹងវិលមកកាន់វិស័យភាពយន្តវិញ បន្ទាប់ពីរូបលោកបានផ្អាកអស់ជាច្រើនឆ្នាំកន្លងមក ដោយរឿងដែលនឹងត្រៀមបញ្ចេញក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះមានឈ្មោះថា Cold War 1994 និង Cold War 1995។

ជាមួយគ្នានេះ លោក ក៏បាននឹងកំពុងពិចារណាសម្តែងនៅក្នុងភាពយន្ត Spider-Man Brand New Day របស់ Marvel Studio ថែមទៀតផង៕