នេះគឺជាខួប ១០០ ថ្ងៃហើយ នៃការស្លាប់របស់តារាសម្តែងដ៏ល្បីល្បាញនាង Barbie Hsu នៅក្នុងអាយុ ៤៨ ឆ្នាំ ដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ នៅក្នុងប្រទេសជប៉ុន។ យ៉ាងណាមិញថ្មីៗនេះ បើតាមការបង្ហើបឱ្យដឹងពីសមាគមការពារសត្វនៅទីក្រុង ហ្ស៊ីនជូ (Hsinchu) កោះតៃវ៉ាន់ បានចេញមកបង្ហាញពីរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយដែលអ្នកគាំទ្ររបស់តារាស្រីរូបនេះស្ទើរតែមិនបានដឹងនោះទេ ពោលគឺកន្លងមកនាងបានជួយឆ្មាអនាថា និងបានឧបត្ថមជាថវិកាប្រចាំខែក្នុងការជួយសង្គ្រោះសត្វទាំងនោះ តាមរយៈអង្គខាងលើ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយមិនបានផ្សព្វផ្សាយជាសាធារណៈនោះឡើយ។

សមាគមនេះបន្តថា បើទោះបីជានាងលាចាកលោកនេះទៅហើយក្តី ប៉ុន្តែចិត្តសប្បុរសរបស់នៅនាងនៅតែភ្លឺចែងចាំងជានិច្ច ។ 

គួរឱ្យដឹងថា នាង Barbie Hsu ត្រូវបានគេស្គាល់ថាជាកំពូលតារាសម្តែងស្រីដ៏មានទេពកោសល្យនៅក្នុងរឿងភាគតៃវ៉ាន់ដ៏ពេញនិយមកាលពីអំឡុងឆ្នាំ ២០០១ គឺរឿង ស្នេហាបួនដួង ឬ F4 ដោយសម្តែងជាតួស្រីឈ្មោះ សាន់ឆាយ ៕