ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីឃីកបុកស៊ីងក្រសួងមហាផ្ទៃបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រោយបញ្ចប់បេសកកម្មយ៉ាងជោគជ័យ ក្នុងការដណ្តើមមេដាយសរុបចំនួន ០៧គ្រឿង (មាស០២គ្រឿង ប្រាក់០៣គ្រឿង សំរឹទ្ធ០២គ្រឿង) ជូនជាតិមាតុភូមិ និងក្រសួងមហាផ្ទៃពីការប្រកួតព្រឹត្តិការណ៍ ISKA Kickboxing Thailand Open 2025 នៅទីក្រុងបាងកក ប្រទេសថៃ។ 

មន្ត្រីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានឱ្យដឹងថា ជ័យលាភីមេដាយទាំង០៧គ្រឿង ដែលដណ្តើមបាន រួមមាន៖ ១.កីឡាករ ផេង សុបញ្ញា (K1 60Kg) ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាករប្រេស៊ីល និងឥណ្ឌា។ ២.កីឡាករ ជៀ ពៅ (K1 70Kg) ទទួលបានមេដាយមាស ក្រោយបានយកឈ្នះកីឡាករអាមេរិក និងអូស្ត្រាលី។ ៣.កីឡាករ ស៊ា វិច្ឆិកា (Full Contact 60Kg) ទទួលបានមេដាយប្រាក់ ដោយបានចាញ់កីឡាករអាមេរិកវគ្គផ្តាច់ព្រ័ត្រ។ ៤.កីឡាករ ឃួន ចាន់ពិសិទ្ធ (K1 55Kg) ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាករអ៊ីរ៉ង់វគ្គផ្តាច់ព្រ័ត្រ។ ៥.កីឡាការនី គន្ធ វណ្ណនីតា (K1 70Kg) ទទួលបានមេដាយប្រាក់ ដោយបានចាញ់កីឡាការិនីណូវែហ្សេឡង់វគ្គផ្តាច់ព្រ័ត្រ។ ៦.កីឡាករ សាំង សាមីត (K1 75Kg) ទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាករនូវែលសេឡង់ និងទី៧.កីឡាករ សុខ ដេវីត (K1 50Kg) ទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីបានប្រកួតចាញ់កីឡាករអ៊ីរ៉ង់។