ទោះបីជាមានព័ត៌មានចចាមអារ៉ាមរកាំរកូសសម្ព័ន្ធភាពរវាង IU និង លី ជុងស៊ុក (Lee Jong Suk) ដែលអ្នកលេងបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍ក៏ពិតមែន ប៉ុន្តែថ្មីៗនេះមានព័ត៌មានចេញពីប្រភពជិតស្និទ្ធិបានអះអាងថា ពួកគេទាំងនៅតែស្រឡាញ់គ្នាល្អូកល្អឺននៅឡើយទេ។
កាលពីថ្ងៃទី ២០ ខែឧសភា កន្លងទៅ មានការរាយការណ៍ថា IU និង លី ជុងស៊ុក (Lee Jong Suk) នៅតែស្រឡាញ់គ្នាធម្មតាទេ ដោយទំនាក់ទំនងរបស់ពួកគេទាំងពីឈានមកដល់ឆ្នាំទី៣ហើយ។ ប្រភពព័ត៌មានដដែលក៏បានច្រានចោលនូវព័ត៌មានមិនពិតដែលកំពុងមានការវាយលុកយ៉ាងខ្លាំងពេញប្រព័ន្ធអ៊ីនធឺណេត។
យ៉ាងណាមិញ ក្រោយពេលលេចចេញនូវព័ត៌ចចាមអារ៉ាមពីការបែកបាក់ស្នេហានេះភ្លាម បានធ្វើឱ្យអ្នកលេងអ៊ីនធឺណេត គាស់កកាយរូបភាពរបស់ IU នៅជាមួយ V សមាជិកក្រុម BTS អំឡុងពេលខួបកំណើតរបស់នាងកាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅ ដែលកាន់តែធ្វើឱ្យមានការយល់ច្រលំថែមទៀត។
ទោះជាយ៉ាងនេះក្តី ក្រោយពេលរូបភាពនេះត្រូវបានគេលើកយកនិយាយពេញបណ្តាញសង្គមបែបនេះ ក៏មានការចេញមកបកស្រាយផងដែរថា ការជួបជុំនេះគ្រាន់តែជាការជួបជុំក្នុងនាមជាមិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ ដោយ V និង IU ធ្លាប់បានរួមការងារជាមួយគ្នាពីមុនមកនៅក្នុងវីដេអូចម្រៀង Love Win All។
ងាកមកកាន់អ្នកគាំទ្រវិញ ពួកគេហាក់មានការខ្វល់ខ្វាយចំពោះសម្ព័ន្ធភាពស្នេហារបស់ IU និង លី ជុងស៊ុក (Lee Jong Suk) ជាខ្លាំង ដោយឆាប់ៗខាងមុខនេះ លី ជុងស៊ុក (Lee Jong Suk) នឹងត្រៀមខ្លួនថតរឿងថ្មី ដែលត្រូវចំណាយពេលយូរ ដែលនេះជាហេតុធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភទៅលើរយៈពេលនៃការឃ្លាតឆ្ងាយរបស់ពួកគេ៕
គួរឱ្យដឹងថា IU និង លី ជុងស៊ុក (Lee Jong Suk) បានបើកបង្ហាញទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណនៅអំឡុងខែធ្នូ ឆ្នាំ ២០២២ គិតមកដល់ឆ្នាំ ២០២៥ នេះ ពួកគេបាននឹងកំពុងឈានមកឆ្នាំទី៣ហើយ៕