កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ កាកបាទក្រហមកូរ៉េ បានចេញមកប្រកាសថា តារាសម្តែងដ៏ល្បីល្បាញ លោក គីម ស៊ុនហូ (Kim Seon Ho) បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ៥០ លានវ៉ុន ដើម្បីគាំទ្រដល់យុវជនដែលត្រៀមខ្លួនចេញទៅប្រើប្រាស់ជីវិតដោយខ្លួនឯង បន្ទាប់ពីអស់អាណត្តិក្រោមការមើលថែពីប្រព័ន្ធឧបត្ថមរបស់រដ្ឋ។
ការបរិច្ចាគនេះ គឺត្រូវនឹងថ្ងៃទី ៨ ខែឧសភា កន្លងទៅ ដែលចំថ្ងៃកំណើតរបស់តារាប្រុសរូបនេះផ្ទាល់តែម្តង។ ជាមួយគ្នានេះ ក៏ជាទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមផងដែរ។ បន្ថែមពីនេះ ការបរិច្ចាគខាងលើ គឺបានធ្វើឡើងតាមរយៈការបោះឆ្នោតពីបណ្តាអ្នកគាំទ្ររបស់ គីម ស៊ុនហូ (Kim Seon Ho) ដែលនេះចាត់ទុកថា ជាពេលវេលាដ៏កក់ក្តៅ និងការផ្តល់ក្តីស្រឡាញ់ចេញពីបេះដូងរបស់គេ ដែលបានចូលរួមសង្គមនាឱកាសដ៏ពិសេសនេះ។
ទន្ទឹមនឹងការសាទរ គីម ស៊ុនហូ (Kim Seon Ho) ក៏បានថ្លែងអំណរគុណទៅកាន់បណ្តាអ្នកគាំទ្ររបស់ខ្លួន ដែលតែងតែនៅក្បែរផ្តល់ជាកម្លាំងចិត្ត និងផ្តល់ការគាំទ្ររហូតមក។
គួរឱ្យដឹងថា កាលពីដើមឆ្នាំកន្លងទៅ គីម ស៊ុនហូ (Kim Seon Ho) ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ៥០ លានវ៉ុន នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ គឺភ្លើងឆេះព្រៃនៅប្រទេសកូរ៉េផងដែរ៕
