ភ្នំពេញ ៖
បុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ និងមានអ្នករបួសត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ដែលបង្កឡើងដោយលោកសក្តិ ៥ម្នាក់ ជានគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បើករថយន្តម៉ាក Lexus RX 400h មួយគ្រឿងលឿនដូចហោះ តាមបណ្តោយផ្លូវព្រះនរោត្តម ខាងមុខក្រសួងមហាផ្ទៃទៅ បុករះកង់បីឥណ្ឌា រហូតទៅដល់ចំនូន ០៥ គ្រឿង រថយន្ត ០១គ្រឿង និងម៉ូតូ ០១គ្រឿង សរុបទាំងរថយន្តបង្ក ចំនួន ០៨គ្រឿងឯណោះ ។
ករណីបុរះដ៏សាហាវនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០៣ រសៀល ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២៥ នៅចំណុចខាងមុខក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក Lexus RR 400h មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២AQ- ២១៨៨ មួយ គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង។ លុះមកដល់កន្លែងកើតហេតុ ក៏បានបុករះកង់បីឥណ្ឌាចំនួន ៥គ្រឿង រថយន្ត ម៉ាកព្រុស ១គ្រឿង និងម៉ូតូ ១គ្រឿង ទៀតជាបន្តបន្ទាប់ ហើយឡើងលើខឿនផ្លូវទៅបុកដើម ឈើ បាក់អស់មួយដើមទៀតទើបអស់ល្បឿនទៅមុខលែងរួច ដោយបានបណ្តាលអោយ បុរសជាអ្នករត់កង់បីម្នាក់ស្លាប់ក្នុងថ្លុកឈាមនៅនិងកន្លែងកើតហេតុភ្លាមៗផងដែរ ។
បុរសជាអ្នកបើករថយន្តបង្កខាងលើ ត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលនៃស្នងការ នគរបាលរាជធានីម្នាក់ ពាក់សក្តិ ៥ ( ថ្នាក់វៈសេនីយ៍ឯក) ត្រូវបានឃាត់ខ្លួនផងដែរ ។
ចំណែកឯកង់បីឥណ្ឌា ចំនួន ៤គ្រឿង ដែលរងការខូចខាតតិចតួចនាំគ្នាបន្តដំណើរចេញ ទៅបាត់អស់ នៅសល់តែរថយន្តបង្ក កង់បីឥណ្ឌារបស់ជនរងគ្រោះ និង រថយន្តម៉ាកព្រុស ១គ្រឿងដែលរងការខូចខាតធ្ងន់ធ្ងរនៅកន្លែងកើតហេតុប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ សាកសពបុរសជាអ្នកបើកបរកង់បីឥណ្ឌា ដែលស្លាប់បាត់បង់ជីវិត ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
ចំណែកឯមន្ត្រីនគរបាលបើករថយន្តបង្ក និងរថយន្តបង្កម៉ាក Lexus RX 400h, រថយន្តម៉ាកព្រុស ១គ្រឿង និង ម៉ូតូ ១គ្រឿង សរុបទាំង ៣គ្រឿង ដែលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់នគរបាលចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោ ស្រាយគ្នាជាក្រោយទៀត៕