វេទិកាប្រកួតសម្រស់បវរកញ្ញាភេទទីបី Miss Queen Cambodia 2025 ដែលបានធ្វើឡើងអស់រយៈពេលជាង២ខែកន្លងមកនេះ បានរកឃើញម្ចាស់ជ័យលាភីដើម្បីតំណាងប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិហើយ កាលពីរាត្រីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ នៅផ្សារទំនើបអូឡាំព្យា។ បវរកញ្ញាដែលបានឈ្នះជ័យលាភីលេខមួយនៅរាត្រីគ្រងមកុដថ្មីៗនេះ បានទៅលើកញ្ញា ផេនខេក តំណាងឱ្យខេត្តព្រះសីហនុ។ ចាត់ទុកថា ជាម្ចាស់ជ័យលាភីដ៏ស័ក្ដិសមបំផុត សម្រាប់តំណាងឱ្យភាពសម្បូរបែបនៅក្នុងសង្គម លុបបំបាត់ការរើសអើងក្នុងសង្គម និងជាអ្នកតំណាងឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ មិនតែប៉ុណ្ណោះ កញ្ញាក៏នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss International Queen ឆ្នាំ ២០២៦ នៅប្រទេសថៃ។ យ៉ាងណាមិញ នៅអំឡុងពេលប្រកួត មហាជនសង្កេតឃើញថា កញ្ញាផេនខេក មានភាពលេចធ្លោរគ្រប់វិញ្ញាសា និងការរៀបចំខ្លួនបានល្អស្ទើរតែគ្រប់វគ្គនៃការប្រកួតផងដែរ។ 

គួរឱ្យដឹងថា នេះគឺឆ្នាំទី៥ ហើយ ដែលក្រុមហ៊ុន CIM បានរៀបចំការប្រកួត Miss Queen Cambodia ឡើងមក ក្នុងនោះ នៅឆ្នាំ ២០២០-២០២១ ម្ចាស់ជ័យលាភីលេខ១ បានទៅលើ កញ្ញា សៃហ្វុន, ឆ្នាំ ២០២២ បានទៅលើកញ្ញា វ៉ាន់ប៊ី, ឆ្នាំ ២០២៣ បានទៅលើកញ្ញា ម៉ៃយ៉ា, ឆ្នាំ ២០២៤ បានទៅលើកញ្ញា ហានី និងឆ្នាំ ២០២៥ បានទៅលើ កញ្ញា ផេនខេក៕ជុំក្នុងនាមជាមិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ ដោយ V និង IU ធ្លាប់បានរួមការងារជាមួយគ្នាពីមុនមកនៅក្នុងវីដេអូចម្រៀង Love Win All។