អាចនិយាយបានថា ក្រោយពេលតារាស្រីរូបនេះបានបាត់មុខពីវិស័យសិល្បៈមួយរយៈធំ ថ្មីៗនេះសាមីខ្លួនបានបង្ហាញមុខសារជាថ្មីម្តងទៀតនៅលើបណ្តាញសង្គម ទទួលបានការសាទរពីអ្នកគាំទ្រជាខ្លាំង។ យ៉ុន អ៊ុនហេ (Yoon Eun-hye) ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយ ដែលសម្តែងជាតួឯកស្រី ក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយ កាលពី១៩ ឆ្នាំមុន ដែលមានឈ្មោះថា ព្រីនសេស អៅវ៉ឺរ៍ (Princess Hours)។ បើគិតមកដល់ពេលបច្ចុប្បន្ន នាងមានអាយុ ៤០ ឆ្នាំហើយ។
យ៉ាងណាមិញ កាលពី ១៩ ឆ្នាំមុន នៃការចាក់បញ្ចាំងរឿងនេះ យ៉ុន អ៊ុនហេ (Yoon Eun-hye) ចាត់ទុកថាទទួលបានភាពជោគជ័យជាខ្លាំង ក្នុងនាមជាតារាសម្តែងជួរមុខ។ មិនតែប៉ុណ្ណោះ នាងថែមទាំងជាតារាកំពូលប្រចាំឧស្សាហកម្មភាពយន្តកូរ៉េខាងត្បូងផងដែរ។
ដោយឡែកក្រោយពីបាត់មុខនៅក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ស្រាប់តែនៅសុខៗ នាងបានបង្ហាញខ្លួននៅលើបណ្តាញសង្គមយ៉ាងភ្ញាក់ផ្អើល ដោយបានតែងខ្លួនជាតួអង្គដែលនាងបានសម្តែងនៅក្នុងខ្សែភាពយន្ត ភ្រីនសេស អៅវ៉ឺរ៍ (Princess Hours)។ ជាមួយគ្នានេះ នាងក៏ទទួលបានការលើកសរសើរពីមហាជនជាច្រើនថា បើទោះបីជាមានវ័យ ៤០ ឆ្នាំក្តី ប៉ុន្តែរូបសម្រស់របស់នាងនៅតែស្រស់ស្អាតដដែល៕