ថ្មីៗនេះ រ៉ូ ជុងអ៊ី (Roh Jeong Eui) តារាសម្តែងកូរ៉េកំពុងឡើងកូដ បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃកម្មវិធី ប៊ែគសាំង អាតថ៍ អឹវ៉ដ (Baeksang Arts Awards) 2025 ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន។
ជាមួយរូបសម្រស់ដ៏ទាក់ទាញបែបនេះ អ្នកណាទៅជឿថា តារាស្រីកំពុងមានឈ្មោះល្បីល្បាញក្នុងឧស្សាហកម្មភាពយន្តកូរ៉េ ធ្លាប់ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ អំឡុងសម្តែងក្នុងរឿង ឌឹ វ៉ិតធ៍ (The Witch) ថាសម្រស់របស់នាងមិនស្អាត មិនសមនឹងដើរជាតួឯកស្រីនោះទេ។
នៅក្រៅសាច់រឿងត្រូវជួបគេរិះគន់ទៅលើរឿងសម្រស់បែបនេះហើយ ងាកទៅក្នុងសាច់រឿង ឌឹ វ៉ិតធ៍ (The Witch) វិញ ក៏វេទនាខ្លាំងណាស់ដែរ ដោយនៅក្នុងសាច់រឿងម្តាយនាងស្លាប់នៅថ្ងៃកំណើត ឳពុកនាងស្លាប់តាមម្តាយដោយសារគ្រាំចិត្ត ចំណែកឯមនុស្សដែលស្រឡាញ់នាងក៏ស្លាប់ទាំងអស់ ថែមទាំងត្រូវរងពាក្យជេរប្រទេចផ្តាសាពីអ្នកភូមិទៀតផង។ ចាត់ទុកថាជីវិតនាងនៅក្នុងខ្សែភាពយន្តបេះគួរឱ្យអាណិតពិតមែន។
យ៉ាងណាមិញ ថ្មីៗនេះ រ៉ូ ជុងអ៊ី (Roh Jeong Eui) បានបង្ហាញខ្លួនសារជាថ្មី នៅលើកម្រាលព្រំក្រហមនៃកម្មវិធី ប៊ែគសាំង អាតថ៍ អឹវ៉ដ (Baeksang Arts Awards) 2025 ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត និងគួរឲ្យភ្ញាក់ផ្អើល ទាក់ទាញក្រសែភ្នែកអ្នកចូលរួមឱ្យចាប់ភ្លឹកមើលនាង និងថែមទាំងត្រូវបានពួកគេសរសើរមិនដាច់ពីមាត់ថានាងពិតជាស្អាតណាស់ ស័ក្តិសមជាតារាកំពុងឡើងកូដពិតៗ៕