ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ប្រតិភូ ០១រូប គ្រូបង្វឹក ០១រូប និងកីឡាការិនី ០៦រូប នៃសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតជាគោលការណ៍ឱ្យចូលរួមការប្រកួត"The 2025 China-ASEAN Sepaktakraw Tournament" ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តGuizhou សាធារណរដ្ឋប្រជាមានិតចិន។
បញ្ជាក់ការចេញទៅប្រកួតនេះ ក្រុមកីឡាការិនីយេីងនឹងធ្វេីការប្រកួតចំនួន០២វិញ្ញាសារួមមាន ការប្រកួត៣នាក់ទល់៣នាក់ និង៤នាក់ទល់នឹង៤នាក់។ ក្រុមប្រតិភូកីឡាសីដក់ និងសីមេលោងកម្ពុជា នឹងត្រឡប់មកដល់មាតុភូមិវិញនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥៕