អាជ្ញាធរប្រទេសកូឡុំប៊ីបានបញ្ជាក់ថា ការរអិលបាក់ដីក្នុងទីក្រុង Bello របស់ប្រទេសកូឡុំប៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់ ប្រមាណ 15 នាក់រងរបួស និង 15 នាក់ទៀតកំពុងបាត់ខ្លួន។ ការបាក់ដីបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ទី24 ខែមិថុនា ខណៈដែលអាជ្ញាធរបានជម្លៀសប្រជាជនចេញពីតំបន់ទៅកាន់ជម្រកបណ្តោះអាសន្នដែលបានធ្វើឡើងនៅក្នុងសាលារៀន និងមជ្ឈមណ្ឌលសហគមន៍ ព្រមទាំងបានដាក់ពង្រាយក្រុមស្វែងរក និងជួយសង្គ្រោះទៅកាន់ទីតាំងកើតហេតុ។