កោះកុង៖
ចាប់ពីព្រឹកម្សិលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥ ភាគីថៃបានបិទទ្វារព្រំដែន អន្តរជាតិ របស់ខ្លួន(ហាតលិក-ចាំយាម) ត្រាត-កោះកុង ដោយឯកតោភាគី ដោយគ្មានការ ជូនដំណឹងមកកាន់ភាគីកម្ពុជាឡើយ ។
លោកសុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង បាន បញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ខែមិថុនា២០២៥នេះអោយកោះសន្តិភាពដឹងថា ចាប់ពី ថ្ងៃទី២៤និង២៥ខែមិថុនាឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនខាងភាគីកម្ពុជា ក៏ត្រូវបានបិទទាំង ស្រុងដែរបន្ទាប់ពីភាគីថៃបានបិទជាឯកតោភាគីមុន ។
លោកប្រធានស្នាក់ការបានបញ្ជាក់ទៀតថា មានករណីពិសេសចំពោះអ្នកជម្ងឺសង្រ្គោះបន្ទាន់ សិស្សសាលា និង ពលករកម្ពុជាដែលត្រូវវិលត្រលប់មកមាតុប្រទេសវិញ ភាគីថៃនៅបើក ច្រកអោយចេញចូលបាន ហើយនៅថ្ងៃម្សិលមុិញ(២៤.06.2024) មានពលករកម្ពុជា វិលចូលមកមាតុភូមិវិញ ចំនួន៨៦នាក់ហើយត្រូវបានអាជ្ញាធរខេត្ត មកទទួលយកទៅ ដោយមានរៀបចំកន្លែងស្នាក់នៅនិងអាហារហូបចុកយ៉ាងយកចិត្តទុលដាក់បំផុត ។
ចំណែកថ្ងៃនេះនៅមិនទាន់ដឹងអំពីចំនួនពលករចាកចេញពីប្រទេសថៃនៅឡើយទេ ហើយ នៅម៉ោង១៧រសៀលទើបខាងសមត្ថកិច្ចយើងទាំងអស់ដែលប្រចាំការនៅច្រកទ្វារព្រំដែនធ្វើការបូកសរុប និង រាយការណ៍ជូនថ្នាក់លើ ៕