គ្រោះថ្នាក់ចរាចរណ៍ដែលកើតលើរថយន្តក្រុងមួយគ្រឿង បានសម្លាប់មនុស្ស 11 នាក់ និង 17 នាក់ទៀតរងរបួសកាលពីថ្ងៃអង្គារ ទី3 ខែមិថុនា។ យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា គ្រោះថ្នាក់នេះ កើតឡើងនៅលើផ្លូវហាយវេ ខណៈដែលរថយន្តក្រុងមួយគ្រឿងនេះ កំពុងធ្វើដំណើរពីទីក្រុង ម៉ុនធឺរេ (Monterrey) ទៅកាន់ទីក្រុង តាមពីកូ (Tampico) របស់ប្រទេសម៉ិកស៊ិកូ។