យ៉ាងហោចណាស់មនុស្ស 11 នាក់បានស្លាប់ និង 47 នាក់ទៀតរងរបួស កាលពីថ្ងៃពុធ ទី4 ខែមិថុនា នៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានជាតិក្នុងទីក្រុង ប៊េនហ្គាឡូរ៉ូ (Bengaluru) របស់ប្រទេសឥណ្ឌា អំឡុងពេលនៃការប្រកួតកីឡា។ យោងតាមមន្ត្រីប៉ូលីសបានឲ្យដឹងថា នៅពេលដែលចាប់ផ្តើមការប្រកួត ហ្វូងមនុស្សរាប់រយនាក់ដែលនៅខាងក្រៅ បានព្យាយាមសម្រុកចូលទៅក្នុងកីឡដ្ឋានដែលពោរពេញទៅដោយមនុស្សរួចទៅហើយនោះ ជាហេតុបង្កឲ្យមានការផ្អោលឆោឡោរត់ជាន់គ្នានេះ។