យោងតាមរបាយការណ៍ពីអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនមួយកន្លែងនៅកណ្តាលប្រទេសម៉ិកស៊ិកូ ដោយបានសម្លាប់មនុស្ស 12 នាក់ និង 4 នាក់ផ្សេងទៀតរងរបួស។ សោកនាដកម្មនេះ បានកើតឡើងនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាមួយកន្លែងដែលមានឈ្មោះ វុលវឺ អា វីវឺ ឬ ត្រលប់ទៅរស់ម្តងទៀត នៅក្នុងរដ្ឋ ជួនណាជូអាតូ (Guanajuato) របស់ប្រទេសម៉ិកស៊ិកូ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អាជ្ញាធរមិនទាន់អាចបញ្ជាក់អត្តសញ្ញាណនៃជនរងគ្រោះនៅឡើយទេ ខណៈដែលមូលហេតុនៃការឆាបឆេះនេះកំពុងត្រូវបានស៊ើបអង្កេត។
