ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសហាមឃាត់ជនជាតិមកពី 12 ប្រទេស ជុំវិញការព្រួយបារម្ភផ្នែកសន្តិសុខ

International • June 05, 2025
ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសហាមឃាត់ជនជាតិមកពី 12 ប្រទេស ជុំវិញការព្រួយបារម្ភផ្នែកសន្តិសុខ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ ទី4 ខែមិថុនា ដោយហាមឃាត់ជនជាតិដែលមកពីប្រទេសចំនួន 12 មិនឲ្យចូលសហរដ្ឋអាមេរិក ដោយនិយាយថាជំហាននេះ គឺចាំបាច់ដើម្បីការពារប្រឆាំងនឹង "ភេរវករបរទេស" និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀត។ ថ្លែងនៅសេតវិមាន លោកប្រធានាធិបតី ត្រាំ បានបន្ថែមថា "បញ្ជីឈ្មោះនៃប្រទេសទាំងនេះ ក៏កំពុងស្ថិតនៅក្រោមការពិនិត្យសម្រេចឡើងវិញ ដោយផ្អែកលើការកែសម្រួលរបស់ប្រទេសទាំងនោះ ហើយក៏ដូចគ្នានេះ ប្រទេសថ្មីផ្សេងទៀត ក៏អាចត្រូវបានបញ្ជូនទៅក្នុងបញ្ជីនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលស្ថិតក្នុងបញ្ជីទាំង 12 នោះ រួមមានប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន ខណៈដែលប្រជាជនមកពីប្រទេសចំនួន 7 ផ្សេងទៀត ដូចជាប្រទេសប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡា នឹងត្រូវបានហាមឃាត់ដោយផ្នែក។ ការប្រកាសនេះ នឹងចូលជាធរមាននៅថ្ងៃច័ន្ទ ទី9 ខែមិថុនាខាងមុខ ហើយទិដ្ឋាការ ឬ Visa ដែលបានចេញមុនកាលបរិច្ឆេទនោះ មិនអាចកែសម្រួលបាននោះទេ។





x Enlarged Image