គ្រោះទឹកជំនន់នៅប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្សចំនួន 151 នាក់ និងជំរុញឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ទៀតចេញពីលំនៅដ្ឋានរបស់ពួកគេ។ យោងតាមនាយកគ្រប់គ្រងគ្រោះមហន្តរាយប្រទេសនីហ្សេរីយ៉ា បានបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ទី01 ខែឧសភា ចំនួនអ្នកស្លាប់បានកើនឡើងដល់ប្រមាណ 151 នាក់ ប្រមាណ 500 គ្រួសាររងផលប៉ះពាល់ និងប្រមាណ 3 ពាន់នាក់ត្រូវជម្លៀសចេញពីតំបន់។