សេតវិមានសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី19 ខែមិថុនាថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តថាតើសហរដ្ឋអាមេរិកនឹងចូលរួមក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឬយ៉ាងណា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ ដោយដកស្រង់សារពីលោក Trump លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ខារូឡាញ លីវិដ (Karoline Leavitt) បាននិយាយថា លោកប្រធានាធិបតី ត្រាំ មានបំណង់ស្វែងរកដំណោះស្រាយការទូតជាមួយប្រទេសអ៊ីរ៉ង់ ប៉ុន្តែអាទិភាពកំពូលរបស់លោក គឺការធានាថា ប្រទេសអ៊ីរ៉ង់ នឹងមិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយកិច្ចព្រមព្រៀងណាមួយដែលអាចកើតមាន នឹងត្រូវហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងលុបបំបាត់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការសម្រេចបាននូវអាវុធនុយក្លេអ៊ែរ។