នាវិកនៃកប៉ាល់ដឹកទំនិញដែលផ្ទុកយានជំនិះប្រមាណ 3000 គ្រឿង ដែលក្នុងនោះរួមមានទាំងរថយន្តអគ្គិសនីចំនួន 800 គ្រឿង បានបោះបង់ចោលកប៉ាល់នេះ នៅឆ្នេរសមុទ្រនៃរដ្ឋអាឡាស្កា បន្ទាប់ពីអគ្គីភ័យបានឆាបឆេះកប៉ាល់។ សមាជិកនាវិកទាំង 22 នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពពីកប៉ាល់ បន្ទាប់ពីពួកគេបរាជ័យក្នុងការពន្លត់ភ្លើងដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ។ កប៉ាល់ដែលឆាបឆេះនេះ មានទង់ជាតិប្រទេសលីបេរី បានចាកចេញពីកំពង់ផែ Yantai របស់ប្រទេសចិនកាលពីថ្ងៃទី 26 ខែឧសភា និងកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Lazaro Cardenas របស់ប្រទេសម៉ិកស៊ិកូ។ យោងតាមក្រុមហ៊ុន ដំបូងឡើយ ភ្លើងបានឆាបឆេះចេញពីទូកុងទ័រន័រផ្ទុករថយន្តអគ្គិសនី តែមិនបានបញ្ជាក់អំពី ម៉ាករថយន្តឡើយ ហើយក៏បានបន្តឆាបឆេះរាលដាលដល់ទីតាំងផ្សេងទៀតទូទាំងកប៉ាល់។