រដ្ឋជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO បានយល់ព្រមដំឡើងការចំណាយលើវិស័យការពារជាតិរបស់ពួកគេដល់ 5 ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ 2035 ខាងមុខ។ សេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បានគូសបញ្ជាក់ថា គោលដៅចំណាយថ្មីនឹងត្រូវបែងចែកចេញជាពីរ គឺទីមួយ ការចំណាយ 3.5 ភាគរយសម្រាប់វិស័យការពារជាតិស្នូល និងទីពីរ ការចំណាយ 1.5 ភាគរយសម្រាប់ផ្នែកពាក់ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បណ្តាញ និងសមត្ថភាពឧស្សាហកម្មការពារជាតិ។ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ថា ផែនការនេះ នឹងឆ្លងកាត់ការត្រួតពិនិត្យឡើងវិញនៅឆ្នាំ 2029 ខាងមុខ ប្រសិនបើមានការប្រែប្រួលណាមួយ។