កាលពីថ្ងៃព្រហស្បតិ៍ទី 5 ខែមិថុនា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកអង្គណាតូ បានជួបប្រជុំគ្នានៅក្នុងទីក្រុងព្រុចសែល សម្រាប់កំណត់គោលដៅប្រវត្តិសាស្រ្តថ្មីរបស់អង្គការនេះ។ អំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសសមាជិកមួយចំនួន បានបង្ហាញពីការគាំទ្រចំពោះការជំរុញដ៏សំខាន់ក្នុងការចំណាយលើវិស័យការពារជាតិចំនួន 5% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ ដែលជាការទាមទារដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នោះ។ នៅក្នុងការជំរុញដើម្បីបំពេញតាមគោលដៅ 5% របស់លោកប្រធានាធីបតី ត្រាំ អគ្គលេធិការអង្គការណាតូ លោក ម៉ាក រ៉ូត បានស្នើសមាជិកទាំងអស់ បង្កើនការចំណាយលើវិស័យការពារជាតិដល់ 3.5% នៃផលិតផលក្នុងស្រុកសរុបរបស់ពួក និងបន្ថែម 1.5% ទៀតលើការចំណាយទាក់ទងនឹងប្រពន្ធ័ការពារសន្តិសុខ។
