គិតចាប់តាំងពីថ្ងៃទី18 ខែមីនារហូតមកដល់បច្ចុប្បន្ន ពោល គឺនៅពេលដែលអ៊ីស្រាអែលបានបង្កើនយុទ្ធនាការយោធាតាមផ្លូវគោករបស់ខ្លួន បន្ទាប់ពីបរាជ័យនៃបទឈប់បាញ់រយៈពេលខ្លីមួយ ចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ បានកើនឡើងដល់ 4.649 នាក់ និង 14.574 នាក់ទៀតរងរបួស ដែលនេះ ជំរុញឲ្យតួលេខជនជាតិប៉ាឡេស្ទីនសរុបដែលស្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 មក បានកើនឡើងដល់ប្រមាណ 55.000 នាក់ និង 126.600 នាក់ផ្សេងទៀតរងរបួស ខណៈដែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន 47 នាក់ និង 388 នាក់ផ្សេងទៀតរងរបួស។