គិតត្រឹមថ្ងៃអាទិត្យ ទី22 ខែមិថុនា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហារឥតឈប់ឈររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 56.000 នាក់ និង 131.500 នាក់ផ្សេងទៀតរងរបួស។ យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរប៉ាឡេស្ទីន យោធាអ៊ីស្រាអែល បានបន្តបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលកំពុងប្រមូលផ្តុំគ្នារងចាំទទួលជំនួយមនុស្សធម៌នៅក្បែរកន្លែងចែកចាយមួយកន្លែងក្នុងច្រករបៀង ណេតហ្សារីម (Netzarim) កណ្តាលតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 25 នាក់ និងប្រមាណ 120 នាក់ផ្សេងទៀតរងរបួស។