អាជ្ញាធរប្រទេសអែលសាវ៉ាឌ័រ រឹបអូសបានថ្នាំញៀនកូកាអ៊ីនចំនួន 6.3 តោន  ដែលមានតម្លៃប្រមាណ 157 លានដុល្លារអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍ បេសកកម្មនេះ ត្រូវបានអនុវត្តនៅចន្លោះថ្ងៃទី 2 និង 10 ខែមិថុនា អំឡុងពេលនៃការស្ទាក់ចាប់នាវាចំនួន 5 គ្រឿង ដែលដឹកជញ្ជូនគ្រឿងញៀន ព្រមទាំងបានចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀនចំនួន 17 នាក់ ដែលជាជនជាតិហ្កាតេម៉ាឡា ម៉ិកស៊ិកូ កូឡុំប៊ី និងអេក្វាឌ័រ។