ទីប្រជុំជន និងភូមិនានានៅតាមដងទន្លេក្នុងខេត្ត គួងស៊ី (Guangxi) របស់ប្រទេសចិន ត្រូវបានជន់លិចដោយទឹកជំនន់ ខណៈដែលយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសចិនស៊ីនហួរបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី26 មិថុនាថា មានមនុស្សយ៉ាងហោចណាស់ 6 នាក់បានស្លាប់ដោយសារទឹកជំនន់នេះ។ ទឹកជំនន់ ដែលជន់លិចទីក្រុង រុងជាំង (Rongjiang) និង កុងជាំង (Congjiang) ក្នុងខេត្ត គួយជូ (Guizhou) របស់ប្រទេសចិនកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ បានជន់រាលដាលដល់តំបន់ផ្សេងទៀតនៃភាគនិរតីរបស់ប្រទេសចិន ដែលបានជំរុញឲ្យមានការជម្លៀសប្រជាជនរាប់លាននាក់ និងបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ច គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។