យ៉ាងហោចណាស់មនុស្ស 8 នាក់បានស្លាប់នៅក្នុងរដ្ឋ អាសាម (Assam) របស់ប្រទេសឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការរអិលបាក់ដី។ យោងតាមអាជ្ញាធរ មនុស្ស 5 នាក់បានស្លាប់នៅក្នុងក្រុង ហ្គូវ៉ាហាទី (Guwahati) និង 3 នាក់ទៀតស្លាប់នៅក្នុងតំបន់ផ្សេងៗទៀតនៃរដ្ឋ អាសាម ស្របពេលដែលរដ្ឋាភិបាល បានរៀបចំទឹកប្រាក់ចំនួន 4675 ដុល្លារ សម្រាប់ឧបត្ថម្ភដល់គ្រួសាររបស់ជនរងគ្រោះ។