អាជ្ញាធរប្រទេសឥណ្ឌាបានបន្តប្រតិបត្តិការស្វែងរក និងស៊ើបអង្កេតនៅទីតាំងធ្លាក់យន្តហោះ Air India ក្នុងទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា។ មុនពេលកើតហេតុ យន្តហោះ ដែលគ្រោងនឹងធ្វើដំណើរពីទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា ទៅកាន់ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស  បានធ្លាក់បុកអគារមហាវិទ្យាល័យវេជ្ជសាស្ត្រមួយខ្នងកាលពីថ្ងៃព្រហស្បតិ៍ ទី12 ខែមិថុនា ដោយបណ្តាលឲ្យអ្នកដំណើរចំនួន 241 នាក់បាត់បង់ជិវិត ខណៈដែលមានតែមនុស្សម្នាក់ប៉ុណ្ណោះនៅរស់រានមានជិវិត។