ភ្នំពេញ៖ 

រថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ រងការខូចខាតសម្ភារៈមួយចំនួនធំ និងបណ្តាលឲ្យមានមនុស្សម្នាក់ បានបាក់ដៃមុខាងរងរបួសបញ្ជូនទៅមន្ទីពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរចារណ៍ខាងលើនេះដែរ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ២៤២ កែង១៤៣ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ នាវេលា ម៉ោង ៥:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃ ទី ០៣ ខែមិថុនា ឆ្នាំ ២០២៥។

បើយោងតាមការបញ្ជាក់ពីកន្លែងកកើហេតុបា នឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកALPHARD ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BA-3721 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៤២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលទៅបុករះចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតសម្ភារៈអស់មួយចំនួនធំនិងធ្វើឲ្យមនុស្សម្នាក់របួសបាក់ដៃ ម្ខាងរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការរបស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់យន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕