បន្ទាយមានជ័យ ៖
ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានបើកបន្ថែមម៉ោងសំរាប់ សិស្សកម្ពុជាដែលស្នាក់នៅផ្សាររឿងក្លឿស្រុកអរញ្ញ ប្រទេសថៃ ចេញ.ចូលមកសិក្សា ឲ្យ ទាន់ពេលវេលា ដោយអនុវត្តនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា៖ យោងតាមស្មារតី អង្គប្រជុំ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ រវាងគណៈបញ្ជាការឯកភាពក្រុងរួមទាំង សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង និងកម្លាំងបូរពា៍ភាគីថៃ ស្របតាម ស្ថានការណ៍បច្ចុប្បន្ន បានឯកភាពគ្នា អនុញ្ញាតិឲ្យសិស្សានុសិស្សដែលស្នាក់នៅ ផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បានចេញ.ចូល ឆ្លងដែនតាមច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងលឹក ឲ្យសិស្សានុសិស្សមករៀនសូត្របានទាន់ពេលវេលា ។
លោកអភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖ សំរាប់សិស្សានុសិស្ស ចេញ-ចូល ឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងលឹក ត្រូវបានអនុញ្ញាតិ ពេលព្រឹកនៅម៉ោង ៦.០០ ដល់ម៉ោង៨.០០ និងពេលល្ងាចម៉ោង១៧.០០ ដល់ម៉ោង១៨.០០ ដោយអនុវត្តចាប់ពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥។ ដោយឡែកសំរាប់ស្ថានការណ៍បច្ចុប្បន្ននេះ ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត.ក្លងលឹក បើកដំណើរឲ្យប្រជាពលរដ្ឋ អាជីវករ ភ្ញៀវជាតិ និង អន្តរជាតិ ចេញ-ចូលនៅម៉ោង៩.០០ ដល់ម៉ោង១៦.០០៕