កាលពីថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2025 ខណៈពេលអាកាសធាតុកាន់តែឡើងកម្ដៅ ដែលជាទូទៅមនុស្សភាគច្រើនចង់បានភេសជ្ជៈត្រជាក់ៗ ប៉ុន្តែ ស្ព្រៃ វិញបានបង្ហាញអ្វីមួយដ៏គួរឱ្យភ្ញាក់ផ្អើលគឺបង្ហាញផ្ទាំងទឹកកកជាមួយកំប៉ុង ស្រ្ពៃ ដ៏ធំមួយជាប់នៅខាងក្នុង ។
ការដាក់បង្ហាញដ៏ច្នៃប្រឌិតនេះបានធ្វើឡើងនៅមណ្ឌលព័ត៌មានទេសចរណ៍ លើផ្លូវថ្មើរជើង តាមបណ្ដោយមាត់ទន្លេក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង ដែលដុំទឹកកកធំមួយត្រូវបានបង្ហាញជាមួយនឹងកំប៉ុង ស្ព្រៃ។ បទពិសោធន៍ថ្មីជាមួយនឹងដុំទឹកកករលាយបន្តិចម្ដងៗក្រោមកម្ដៅថ្ងៃ រំលេចនូវកំប៉ុង ស្ព្រៃ ដ៏ធំមួយ បង្កើតនូវអារម្មណ៍ត្រជាក់ស្រស់ស្រាយថ្មីប្លែក សម្រាប់ប្រិយមិត្តដែលបានទស្សនាទាំងអស់គ្នា។ អ្វីដែលបំផុសនូវគំនិតបែបនេះគឺ ស្ព្រៃ ចង់ឱ្យកម្ដៅថ្ងៃធ្វើឱ្យដុំទឹកកករលាយ ដូចនេះអាចបង្ហាញនូវនិមិត្តសញ្ញានៃភាពស្រស់ស្រាយបន្តិចម្ដងៗនៅខាងក្នុង នោះគឺកំប៉ុង ស្ព្រៃ ដ៏ធំមួយ។
មិនត្រូវការបញ្ចេញសម្លេង ពាក្យស្លោកអ្វីទាំងអស់ គ្រាន់តែមានទស្សនីយភាពដែលអាចបរិយាយគ្រប់យ៉ាងដោយខ្លួនឯង។ នៅពេលមេឃកាន់តែក្ដៅ ប្រិយមិត្តចូលរួមទស្សនា នឹងកាន់បានឃើញនូវបទពិសោធន៍ថ្មីប្លែកនេះ ជាមួយភេសជ្ជៈ ស្ព្រៃ ជាច្រើនកំប៉ុងចាំផ្ដល់នូវភាពស្រស់ស្រាយផងដែរ។ នេះហើយជាគំនិតច្នៃប្រឌិតwក្រោយការបង្ហាញថ្មីមួយនេះ។ ជាលទ្ធផល ស្ព្រៃ បានទាក់ទាញអ្នកចូលរួមមកទស្សនាជាច្រើនកុះករ ហើយថែមទាំងបានផ្ដល់រីករាយជាមួយភេសជ្ជៈ ស្ព្រៃ ត្រជាក់ៗជាច្រើនកំប៉ុងដោយឥតគិតថ្លៃទៀតផង ។
លើសពីការបង្ហាញបែបភ្ញាក់ផ្អើល នេះជាបទពិសោធន៍ប្លែកមួយដែលគ្រប់គ្នាអាចមើលឃើញដោយក្រសែភ្នែក ទទួលយកអារម្មណ៍ និងភ្លក់នូវរសជាតិនៃភាពស្រស់ស្រាយដោយផ្ទាល់ផងដែរ។ ព្រោះគោលបំណងនៃក្នុងការបង្ហាញនេះចង់ឆ្លុះបញ្ចាំងពីសារដ៏មានអត្ថន័យមួយគឺ “ជំនះភាពក្ដៅ និងចាប់យកភាពស្រស់ស្រាយជាមួយ ស្ព្រៃ” ។
ជាមួយការចែករំលែកលើបណ្ដាញសង្គម និងការចាប់អារម្មណ៍ពីប្រិយមិត្តដែលបានទស្សនាផ្ទាល់ បទពិសោធន៍នេះបានបញ្ជាក់ថា ស្ព្រៃ មិនចាំបាច់ប្រាប់ថាខ្លួនជាភេសជ្ជៈដែលផ្ដល់ភាពស្រស់ស្រាយទេ ព្រោះមានតែការបង្ហាញនេះគឺគ្រប់គ្រាន់ហើយ ។
គួរបញ្ជាក់ផងដែរថា ការបង្ហាញដុំទឹកកកនេះគ្រាន់តែជាកម្មវិធីមួយរបស់ ស្ព្រៃ ប៉ុណ្ណោះ។ ថ្មីៗនេះ ស្រ្ពៃ បានរៀបចំកម្មវិធីជាច្រើនសម្រាប់ទស្សនិកជនទាំងអស់គ្នា ដូចជាកម្មវិធីអបអរបុណ្យចូលឆ្នាំប្រណៃខ្មែរក្នុងពេលកន្លងមក ការចូលរួមឧបត្ថម្ភបាល់ទាត់លីគកំពូលកម្ពុជា 2024/2025 និងសកម្មភាពកម្សាន្តសប្បាយៗក្នុងរដូវក្ដៅនេះ។ ច្បាស់ណាស់គឺ ស្ព្រៃ ចង់លើកទឹកចិត្តគ្រប់គ្នាឱ្យជំនះភាពក្ដៅ និងចាប់យកភាពស្រស់ស្រាយ ។
ដូចនេះ នៅពេលអាកាសធាតុកាន់តែក្ដៅ យើងគួរចងចាំថា យើងអាចជម្នះវាបាន ហើយ ស្រ្ពៃ វិញតែងចាំផ្ដល់នូវភាពស្រស់ស្រាយជានិច្ច ។
សូមតាមដានហ្វេសប៊ុកផេកផ្លូវការរបស់ ស្ព្រៃ សម្រាប់បទពិសោធន៍ថ្មីៗជាច្រើនទៀត ដែលនឹងនាំមកជូនសម្រាប់ប្រិយមិត្តទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ ។