បាត់ដំបង៖ 

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិកំប៉ង់លិច ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ហឿន ហៃផ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប៉ុស្តិ៍កន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១ថង់ផងដែរ។ 

ជនសង្ស័យខាងលើ បច្ចុប្បន្ន ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកបាណន់ដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធីច្បាប់៕