ភ្នំពេញ៖ 

ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹងជាផ្លូវការដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា អំពីការបញ្ឈប់ចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ តទៅ។

ក្រសួង បានអំពាវនាវឲ្យម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ អនុវត្តបម្រាមនេះដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្របសម្រួលទៅនិងស្ថានភាពជាក់ស្តែង និងការពារសុវត្ថិភាពជាតិ។

សេចក្ដីជូនដំណឹងនេះ ចេញនៅថ្ងៃព្រហស្បតិ៍ ២ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៕