បន្ទាយមានជ័យ៖
ប្រជាពលរដ្ឋជិះម៉ូតូទៅមើលត្រាក់ទ័រព្យួរស្រែ ឃើញពំនូកអាចម៍ដីកប់ ថ្មីៗកណ្តាលព្រៃធំក្លិនស្អុយៗសង្ស័យរាយការណ៍ជូនសមត្ថកិច្ចកាយមើលឃើញសពច្រកចូលវ៉ាលីលពីថ្ងៃត្រង់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នៅព្រៃក្បែរភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
សមត្តកិច្ចជំនាញបានប្រាប់ថា៖ សាកសពដែលត្រូវបានញាត់ចូលវ៉ាលីកប់ចោល ជា បុរសអាយុប្រហែលជាង៣០ឆ្នាំ(សម្បុរអាចជនជាតិចិន)ពាក់អាវយឺដៃខ្លីពណ៌ប្រផេះ និងខោក្រណាត់ពណ៌កាហ្វេរមានស្នាកស្នាមជាំតាមដងខ្លួនអាចធ្វើទារណកម្មសម្លាប់ហើយញ៉ាត់ចូលស្បោងខ្មៅហើយដាក់ក្នុងវ៉ាលីយកមកកប់ចោលក្នុងព្រៃ។
សមត្តកិច្ចជំនាញបានបញ្ជាក់ថា៖ នៅពេលប្រទះឃើញសាកសពច្រកវ៉ាលីយកទៅ កប់ចោល មានប្រជាពលរដ្ឋម្នាក់គាត់បានជិះម៉ូតូតាមផ្លូវកាត់ព្រៃទៅមើលត្រាក់ទ័រ ព្យួរស្រែ ហើយឃើញពំនូកអាចម៍ដីដែលទើបមានកាប់ដីថ្មីៗហើយបានចុះកាយមើលស្រាប់តែ វ៉ាលីកាប់ដីនិង មានក្លិនស្អុយទើបរាយការណ៍អាជ្ញាធរ និងសម្ថកិច្ចជំនាញបានចុះទៅពិនិត្យហើយកាយមើលឃើញវ៉ាលីចេញពីរណ្តៅមកលើ ឃើញមានសាកសពច្រកស្បោងខ្មៅច្រកក្នុងវ៉ាលីជាសាកសពបុរសអាចជនជាតិចិនសម្បុរសមានជាំពេញខ្លួន។
សមត្តកិច្ចជំនាញបានបញ្ជាក់ថា៖ តាមការសន្និដ្ឋានដំបូងជនរងគ្រោះជារឿងឃាតកម្ម ដែលធ្វើទារុណកម្មហើយសំលាប់អាចករណីជំរិតមិនបានលុយសំលាប់ដាក់វ៉ាលីយកទៅ កប់ចោល អាចថាករណីនេះនៅក្នុងភូមិសាស្ត្រនេះតែម្តងកម្លាំងជំនាញកំពុងស្រាវជ្រាវរក ឃាតករដែលសំលាប់ជនរងគ្រោះមកអនុវត្តច្បាប់៕