បាត់ដំបង៖ 

កម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់៖

 ១-ឈ្មោះ ទូច អេ ភេទប្រុសអាយុ៣៨ឆ្នាំ

 ២-ឈ្មោះ គន់ សម្ប្តិ ហៅធឹក ភេទប្រុសអាយុ៣៥ឆ្នាំ

 ៣-ឈ្មោះ ហេង រ៉ូយ៉ាល់ ភេទប្រុស អអាយុ២៧ឆ្នាំ អ្នកទាំងបីរស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ជជាមួយវត្ថុតាង-ម្សៅក្រាមពណ៌សថ្លាចំនួន៤ថង់ ,ទូរស័ព្ទដៃចំនួន២គ្រឿង និងសម្ភារះពាក់ព័ន្ធសម្រាប់ប្រើប្រាស់មួយចំនួន។      

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕