ប្រមុខមេដឹកប្រទេសដែលជាសមាជិកអង្គការណាតូ បានថតរូបអនុស្សាវរីយ មុនពេលពិធីជួបជុំសម្រាប់អាហារពេលល្ងាចដែលរៀបចំដោយព្រះមហាក្សត្រប្រទេសហូឡង់បន្ទាប់ពីកិច្ចប្រជុំកំពូល កាលពីថ្ងៃអង្គារ ទី24 ខែមិថុនា។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ មានគោលបំណងបញ្ជូនសារទៅកាន់លោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន ថា អង្គការណាតូ កំពុងរួបរួមគ្នា និងប្តេជ្ញាចិត្តពង្រីក និងពង្រឹងការការពាររបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីទីក្រុងមូស្គូ។ កិច្ចប្រជុំកំពូល និងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់អង្គការណាតូ ផ្តោតសំខាន់លើការអនុវត្តតាមការអំពាវនាវរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការជំរុញឲ្យប្រទេសសមាជិក ចំណាយ 5% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន លើវិស័យការពារជាតិ ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ ពីគោលដៅ 2% នាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា អង្គការណាតូ ត្រូវបានបង្កើតឡើងដោយប្រទេសលោកខាងលិចចំនួន 12 ក្នុងឆ្នាំ 1949 ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសហភាពសូវៀត។