ក្រសួងការពារជាតិប្រទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ ទី14 ខែមិថុនាថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបន្តធ្វើការដោះដូរអ្នកទោសសង្រ្គាម ក្រោមកិច្ចព្រមព្រៀងដែលសម្រេចនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសតួរគីកាលពីសប្តាហ៍មុន។ ប្រទេសរុស្ស៊ី ក៏បានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន 1200 នាក់ បន្ទាប់ពីការបញ្ជូនសាកសពចំនួន 1212 នាក់កាលពីថ្ងៃពុធ និង 1200 នាក់ទៀតកាលពីថ្ងៃសុក្រសប្តាហ៍មុន។ គួរបញ្ជាក់ផងដែរថា នៅក្រោមកិច្ចព្រមព្រៀងនេះ រុស្ស៊ី បានយល់ព្រមប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន 6000 នាក់ដែលបានស្លាប់ដោយសារសង្រ្គាមទៅឲ្យប្រទេសអ៊ុយក្រែនវិញ។