ប្រជាជន បុគ្គលិក និងមន្ត្រីរបស់ប្រទេសកូរ៉េខាងជើង បានចូលរួមពិធីប្រារព្ធខួបសង្គ្រាមកូរ៉េកាលពីថ្ងៃពុធ ទី25 ខែមិថុនា ជាមួយនឹងផ្ទាំងរូបភាព និងបដាប្រឆាំងសហរដ្ឋអាមេរិក។ ខ្សែវីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបង្ហាញពីសកម្មភាពរបស់ប្រជាជនកាន់ផ្ទាំងរូបភាព និងបដាដែលមានពាក្យស្លោក "សូមសងសឹកមួយពាន់ដងសម្រាប់ឈាមប្រជាជនយើង ដែលបង្ហូរដោយសហរដ្ឋអាមេរិក!" ជាមួយនឹងការស្រែកពាក្យថ្កោលទោសយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក។