លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថ្លែងទៅកាន់ប្រជាជាតិថា កងកម្លាំងអាមេរិកបានបើកវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ចំនួន 3 កន្លែង នៅក្នុង "ការវាយប្រហារប្រកបដោយជោគជ័យ"។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ត្រាំ ក៏បានព្រមានប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹង "ការសងសឹក" ដោយថា "រាល់ការសងសឹកណាមួយរបស់អ៊ីរ៉ង់លើអាមេរិក អ៊ីរ៉ង់នឹងរងការវាយប្រហារខ្លាំងជាងពេលនេះរាប់រយដង" នឹងថា អនាគតរបស់អ៊ីរ៉ង់ មានតែផ្លូវពីរប៉ុណ្ណោះ "សន្តិភាព ឬសោកនាដកម្ម"។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ ធ្លាប់បានប្រកាសថានឹងធ្វើការសម្រេចចិត្ត 2 សប្តាហ៍ ថាតើត្រូវចូលរួមក្នុងជម្លោះនេះ ឬយ៉ាងណា តែត្រឹមតែ 2 ថ្ងៃប៉ុណ្ណោះ លោកបានសម្រេចបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលកាន់តែជំរុញឲ្យស្ថានការណ៍ធ្លាក់ទៅក្នុងភាពតានតឹង។