អាជ្ញាធរប្រទេសអ៊ីស្រាអែលបានបញ្ជាក់ថា អ៊ីរ៉ង់ បានបើកការវាយប្រហារតាមផ្លូវអាកាសសារជាថ្មីលើអ៊ីស្រាអែលកាលពីយប់ថ្ងៃអាទិត្យ ទី15 ខែមិថុនា ដោយបង្កជាការបំផ្លិចបំផ្លាញលើហេដ្ឋារចនាសម្ពន្ធ័ជាច្រើន និងធ្វើឲ្យមនុសយ៉ាងហោចណាស់ពីរនាក់រងរបួស។ ការវាយប្រហារនេះធ្វើឡើងភ្លាមៗបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា យន្តហោះចម្បាំងរបស់ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាស នៅភាគខាងលិចប្រទេសអ៊ីរ៉ង់ ដោយផ្តោតលើទីតាំងបាញ់គ្រាប់មីស៊ីល។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីអ៊ីរ៉ង់បើកការវាយប្រហារលើអ៊ីស្រាអែលមក ជនស៊ីវិលអ៊ីស្រាអែលយ៉ាងហោចណាស់ 13 នាក់ហើយបានបាត់បង់ជិវិត។