យោធាអ៊ីស្រាអែលបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី8 ខែមិថុនាថា ខ្លួនបានយកសាកសពរបស់ប្រមុខយោធាក្រុមហាម៉ាស គឺលោក មូហាម៉េដ ស៊ីនវ៉ា (Mohammed Sinwar) នៅក្នុងផ្លូវរូងក្រោមដីក្រោមមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្គាហ្សា។ យោធាអ៊ីស្រាអែលក៏បានបញ្ជាក់ថា សាកសពមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់ទៀត គឺលោក មូហាម៉េដ ហ្សាបាណា (Mohammad Shabana) ដែលជាមេបញ្ជាការកងពលតូចក្នុងទីក្រុង រ៉ាហ្វា (Rafah) ក៏ត្រូវបានរកឃើញនៅក្នុងផ្លូវរូងក្រោមដីនេះ រួមជាមួយនឹងក្រុមសកម្មប្រយុទ្ធមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា លោក ស៊ីនវ៉ា គឺជាប្អូនប្រុសរបស់លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលជាមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងជាមេក្លោងនៃការវាយឆ្មក់សម្លាប់ជនជាតិអ៊ីស្រាអែលចំនួន 1200 នាក់កាលពីខែតុលា ឆ្នាំ 2023 លើអ៊ីស្រាអែល និងត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែលកាលពីពេលកន្លងទៅនោះ។