កណ្ដាល៖
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យ មនុស្ស០៣នាក់ រងរបួសធ្ងន់និងស្រាល និងបណ្ដាលឲ្យខូចខាតម៉ូតូចំនួន០២ គ្រឿង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី ស្ថិតនៅលើកំណាត់ផ្លូវ លេខ១១០ ស្ថិតក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម C125 ស៊េរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់1M 6051 បើកបរដោយ ឈ្មោះ នីន សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង មានទីលំនៅ ភូមិ អូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានបើកបរក្នុងទិសដៅពីជើង ទៅត្បូង។
លុះពេលបើកបរមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូខាងលើ បានគេចជង្ហុក ហើយ ក៏បានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GF-9947 បើកបរដោយ ឈ្មោះ មឿន វល័ក្ខ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង។
ករណីខាងលើនេះ បណ្ដាលឱ្យរងរបួសមនុស្សចំនួន០៣នាក់ហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរៀងៗខ្លួន។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានទៅចុះត្រួត ពិនិត្យវាស់វែងចាប់យកវត្ថុតាងដែលពាក់ព័ន្ធមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុក ស្អាង ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕