អន់ចិត្តនិងគ្រួសារធ្វើការហត់ពិបាក បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

National • June 23, 2025
អន់ចិត្តនិងគ្រួសារធ្វើការហត់ពិបាក បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

បាត់ដំបង៖ 

ព្រោះតែអន់ចិត្តនិងគ្រួសារធ្វើការហត់ពិបាក បុរសម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១០និង២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ អៀង សំអុល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅ ចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើ អត្តឃាតដោយយកខ្សែអង្រឹងរុំព័ទ្ធជាប់និងខ្សែគោប្រវែង ០.៩០ម៉ែត្រ ចងកនិងមែកស្វាយ កំពស់ពីដីប្រវែង ២ម៉ែត្រ នៅចំការស្វាយក្រោយផ្ទះប្រហែល ១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិត។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យកោសល្យវិច័យ រួចបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕