បន្ទាយមានជ័យ ៖ 

កម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃប្រុស.ស្រី២៣នាក់បម្រុង លួចឆ្លងដែនចូលមកកម្ពុជាមានផ្ទុះអាវុធបណ្តាលឲ្យរបួសមេខ្យល់ថៃម្នាក់ដែលកើតឡើង កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ក្បែរព្រំដែនភូមិសាស្ត្រភូមិ.ឃុំខ្លោងណាំសៃ ស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវប្រទេសថៃ។

ព័ត៌មានទទួលបាន ឲ្យដឹងថា៖ មានផ្ទុះអាវុធក្បែរព្រំដែនក្នុងទឹកដីថៃ នៅម៉ោង១១យប់  បណ្តាលអោយរបួសម្នាក់បុរស់ជនជាតិថៃជាមេខ្យល់ និងឃាត់ខ្លួនមនុស្សប្រុស.ស្រីចំនួន ២៣នាក់ ដែលជាជនជាតិថៃដែលព្យាយាមលួចឆ្លងដែនចូលមកម្ពុជាដើម្បីមករកការងារធ្វើ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅពេលដែលសមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃប្រុស.ស្រី២៣នាក់ក្នុងនោះមានម្នាក់ជាមេខ្យល់ថៃដែលរងរបួសក្រោយដឹកជនជាតិថៃប្រមាណជាង៣០នាក់ តាមរថយន្តប្រភេទ ទេសចរណ៍ចំនួន៣គ្រឿងនៅពេលមកដល់ក្បែរព្រំដែនត្រូវបានកម្លាំងសមត្ថកិច្ចថៃស្ទាក់កាក់រថយន្តមិនឈប់បានផ្ទុះអាវុធបណ្តាលរបួសមេខ្យល់ថៃម្នាក់ ហើយត្រូវបានរត់បែកហ្វូងគ្នា ចូលព្រៃ និងឃាត់ខ្លួនបាន២៣នាក់ក្នុងនោះមានមេខ្យល់ថៃម្នាក់រងរបួស។

ក្រោយសមត្ថកិច្ចថៃឃាត់ជនជាតិថៃប្រុស.ស្រីចំនួន២៣នាក់សាកសួរ  តាមចម្លើយ   ពួកគាត់មានបំណងឆ្លងដែនចូលមកកម្ពុជាដើម្បីធ្វើការងារកាស៊ីណូក្រុងប៉ោយប៉ែត ដែលមកតាម រយៈពេលមេខ្យល់ថៃជូនឆ្លងដែនហើយមានមេខ្យល់កម្ពុជាចាំទទួលដឹកជញ្ជូនដល់ក្រុងប៉ោយប៉ែត ក្នុងម្នាក់អស់តំលៃ៤.០០០(៤ពាន់) ទៅ៥.០០០(៥ពាន់)បាត ហើយត្រូវបានសមត្ថកិច្ចថៃចាប់៕