ចក្រភពអង់គ្លេសនឹងពង្រីកកងនាវាមុជទឹក ព្រមទាំងអំពាវនាវឲ្យត្រៀមជាស្រេចសម្រាប់សង្រ្គាម

International • June 03, 2025
ចក្រភពអង់គ្លេសនឹងពង្រីកកងនាវាមុជទឹក ព្រមទាំងអំពាវនាវឲ្យត្រៀមជាស្រេចសម្រាប់សង្រ្គាម

រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃចន្ទ ទី02 ខែមិថុនាថា ចក្រភពអង់គ្លេស នឹងបង្កើនទំហំកងនាវាមុជទឹកចម្បាំងដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលត្រៀមការវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដើម្បីបំពាក់អាវុធ ប្រយុទ្ធសម័យទំនើប។ ដូចទៅនឹងមេដឹកនាំដទៃទៀតនៅទូទាំងទ្វីបអឺរ៉ុប លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គារ ស្តាមឺ (Keir Starmer) កំពុងប្រកួតប្រជែងដើម្បីកសាងសមត្ថភាពការពារប្រទេសរបស់លោកឡើងវិញ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ទី្វបអឺរ៉ុប ចាំបាច់ត្រូវទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខរបស់ជាតិខ្លួន។ គួរបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេសនឹងផលិតនាវាមុជទឹកចម្បាំងជំនាន់ក្រោយរបស់ខ្លួនរហូតដល់ទៅ 12 គ្រឿង ដែលដើរដោយថាមពលនុយក្លេអ៊ែរ តែបំពាក់ជាមួយអាវុធម្មតា ដើម្បីជំនួសកងនាវាបច្ចុប្បន្នដែលមានចំនួន 7 គ្រឿង ចាប់ពីចុងទសវត្សរ៍ឆ្នាំ 2030 ខាងមុខ។ 





x Enlarged Image