លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីបានប្រាប់អ៊ីស្រាអែលម្តងហើយម្តងទៀតថា គ្មានភស្តុតាងណាមួយដែលថា ប្រទេសអ៊ីរ៉ង់មានបំណងចង់ផលិតអាវុធនុយក្លេអ៊ែរនោះទេ។ លោកប្រធានាធិបតី ពូទីន បានបន្តថា "ទាំងរុស្ស៊ី និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ មិនមាន ឬមិនធ្លាប់មានភស្តុតាងណាមួយដែលថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយប្រទេសបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រប្រទេសអ៊ីរ៉ង់ ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ខ្លួន ព្រោះអ៊ីរ៉ង់មានសិទ្ធិធ្វើដូច្នេះ។