មេដឹកនាំប្រទេសកូរ៉េខាងជើង លោក  គីម ជុងអ៊ុន បានថ្លែងសារទៅកាន់លោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន ថា ប្រទេសរបស់លោកនឹងឈរជាមួយទីក្រុងមូស្គូជានិច្ច។ លោកប្រធានាធិបតី គីម បានហៅលោកប្រធានាធិបតី ពូទីន ថាជា "មិត្តសម្លាញ់" និង បានសរសើរទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរថាជា "ទំនាក់ទំនងពិត"។ គួរបញ្ជាក់ផងដែរថា ជាលើកដំបូង កាលពីដើមឆ្នាំនេះ ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា ខ្លួនពិតជាបានបញ្ជូនទាហានទៅជួយកងទ័ពរុស្ស៊ីនៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ក្រោមការបញ្ជាផ្ទាល់ពីមេដឹកនាំ គីម ជុងអ៊ុន។