យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសចិនបានរាយការណ៍កាលពីថ្ងៃពុធ ទី25 ខែមិថុនាថា មនុស្សប្រមាណ 8 ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ទំនប់ទឹកទន្លេ ឌូឡូ (Duliu) ជន់លិចតំបន់ជាច្រើនក្នុងខេត្ត គួយជូ  (Guizhou) របស់ប្រទេសចិន និងជំរុញឲ្យអាជ្ញាធរក្នុងតំបន់ ប្រកាសអាសន្នទឹកជំនន់កាលពីថ្ងៃអង្គារ។ ខេត្ត គួយជូ និងតំបន់ភ្នំផ្សេងទៀតនៅភាគនិរតីរបស់ប្រទេសចិន ទទួលរងភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីសប្តាហ៍មុន ដោយបំបែកកំណត់ត្រាទឹកភ្លៀងនៅក្នុងតំបន់មួយចំនួននៃប្រទេសចិន។